ព័ត៌មានជាតិ

ចៅក្រមសម្រេចឃុំខ្លួន ក្រុមលួចគ្រឿងសំណង់៥នាក់ និងចោរលួចគាស់ផ្ទះម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល: នៅល្ងាចថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៨ លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័៦នាក់ ពាក់ពន្ធ័ករណីលួច និងគាស់ផ្ទះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច”និងពីបទ”ប៉ុនប៉ងលួច” តាមមាត្រា២៧ មាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ជនសង្សយ័ទាំងពីនាក់ទី១ឈ្មោះលី ខលៀ ភេទប្រុស អាយុ២១ឆ្នាំ ទី២ឈ្មោះ មឿន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះ ធឿន សូវារាជ ភេទប្រុស អាយុ១៨ឆ្នាំទី ទី៤ឈ្មោះ ឡុង ឡំ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់RCCភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ ទី៥ឈ្មោះ ហាន ចន្ទី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ ជាងបៀកថ្នាំ ទី៦ឈ្មោះ ង្វៀង តាំងជឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិរៀតណាម ទីលំនៅភូមិតាង៉ូវ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរទិញអេតចាយ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះសុខ កែវហាវ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ:ប្រធានរដ្ឋបាលការដ្ឋានសំណង់RCC ។ វត្ថុតាងចាប់យក៖រទេះអូសចំនួន១ ឥដ្ឋការ៉ូចំនួន២កេស ដែកជ្រុងទំហំ៥០×១០០ ចំនួន១ដើម ដែកជ្រុងទំហំ៤០×៨០ចំនួន៣ដើម ដែកVទំហំ៨០×៨០ចំនួន១ដើមដែកពុម្ភចំនួន១ដើម ដែកVទំហំ៤០×៤០ចំនួន៤០ ដែកUចំនួន៨ដើម ដែកទីបចំនួន៣ដើម។

លោកអធិការបញ្ជាក់ថា នៅថ្ងៃទី០២ ទី០៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅមុខរោងចក្រយូនិតភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។កម្លាំងអន្តរាគមន៍ក្រុងតាខ្មបានចេញល្បាតដល់ត្រង់ចំណុចគល់ស្ពានជប៉ុនស្ថិតក្នុងសង្កាត់ ដើមមៀន ក៏ឃើញជនល្មើសបីនាក់កំពុងអូសរទេះដឹកសម្ភារ:ដូចបានចាប់យកខាងលើ ហើយក៏បានធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ដើមមៀន។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាពួកខ្លួន៣នាក់ពុំបានធ្វេសកម្មភាពលួចដោយផ្ទាល់ទេគឺមានបក្សពួកខ្លួនពីរនាក់ផ្សេងទៀតមិនស្គាល់ឈ្មោះដែលធ្វើការនៅការដ្ឋានសំណង់នៅមាត់ទន្លេតាខ្មៅជាអ្នកលួចយកមកឲ្យពួកខ្លួនយកទៅលក់បន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនល្មើសបន្ថែមពីរនាក់ទៀតគឺជនល្មើសទី៤ និងជនល្មើសទី៥ ចំនែកឯជនល្មើសទី៦បានរត់គេចខ្លួនបាត់តែម្តង។នៅចំណុច ៖មុខរោងចក្រយូនិតភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នគរបាលក្រុងតាខ្មៅ ក៍ចាប់បានជនសង្សយ័ជាជនជាតិវៀតណាម គាស់ទ្វារប្រជាពលរដ្ឋចូលលួចសម្ភារះដែរ តែនគរបាលក្របួចជាប់៕

មតិយោបល់