ព័ត៌មានជាតិ

សូមឪពុកម្ដាយទាំងអស់ កុំប្រហែស! ប្រើកូនអាយុ ១៣ឆ្នាំ ឲ្យទៅមើលខោអាវ ដែលបោកម៉ាស៊ីន ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ នៅបុរីពិភពថ្មី១

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ៣កើត ខែពិសាខ ឆ្នាំជូតទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២០វេលាម៉ោង ២០ និង៣០នាទី(ម៉ោងដឹង) មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់ ចំណុចកើតហេតុ នៅបុរីពិភពថ្មី១ ផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ បូរី រតនៈវេហាស៍ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឪពុកជនរងគ្រោះឈ្មោះ ភាព បូរី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ មេការសំណង់ ម្តាយជនរងគ្រោះឈ្មោះ ភិន រតនា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅភូមិខាងលើ។

សភាពរឿងហេតុ តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះ បានឲ្យដឹងថា៖ នៅថ្ងៃទី២៤/០៤/២០២០ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះ បានហូបបាយជុំជាមួយគ្រួសារដូចរាល់ដង បន្ទាប់មកជនរងគ្រោះ បានអង្គុយចុចលេងទូរស័ព្ទធម្មតា ពេលនោះម្តាយជនរងគ្រោះ បានឲ្យទៅមើលខោអាវដែលបោក ខាងក្រោយ ដើម្បីយកទៅហាខាងលើ ដោយបាត់មិនឃើញកូន ទៅយូរពេល ក៏ឲ្យកូនឈ្មោះ បូរី រតនៈវិចិត្រ ភេទប្រុស អាយុ១១ឆ្នាំ ទៅមើលខាងក្រោយ ក៏ឃើញជនរងគ្រោះ ដេកដួលទៅនិងជណ្តើរដែក ក្បាលចូលទៅជណ្តើរ ឃើញទូរស័ព្ទជនរងគ្រោះ នៅក្បែរនិងមានខ្សែព្រីភ្លើងនៅពីលើ ក៏រត់ទៅដាស់ជនរងគ្រោះ ប៉ុន្តែបាត់មាត់បាត់ក ទើបស្រែកហៅឪពុកម្តាយឲ្យជួយ។

ពេលទៅដល់ បានជួយលើកជនរងគ្រោះមកក្រៅ ធ្វើចលនាបេះដូង បន្តែជនរងគ្រោះ នៅតែមិនដឹងខ្លួន ទើបដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពផល្លី ពេលទៅដល់លោកគ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ដឹកជនរងគ្រោះមកផ្ទះវិញ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច ចុះធ្វើការពិនិត្យ។

សមាសភាពចូលរួមពិនិត្យ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថា សាកសពក្បាលទន់ធម្មតា មានស្រុងឈាម និងមានស្នាមខ្លោចខ្មៅ ត្រង់ម្រាមដៃចង្អុលខាងស្តាំ១cmx១cm ក្រោមចង្ការ មានស្នាមដាច់រលាត់ ជើងខាងស្តាំក្រោមចង្គង់ មានស្នាមរលាត់ ក្រៅពីនិងពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់។ សាកសពត្រូវបានប្រគល់ជូនឪពុកម្តាយ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់