ព័ត៌មានជាតិ

បុរស ៣នាក់ នាំគ្នាស៊ីឈ្នួលចុះស្ដារអណ្ដូងលូចាស់ បណ្ដាលឲ្យស្លាប់ ២នាក់ នៅខេត្តសៀមរាប

សៀមរាបៈ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីបុរស ៣នាក់ បាននាំគ្នាស៊ីឈ្នួល ចុះស្តារ អណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន ២នាក់ ឯម្នាក់ទៀតរួចខ្លួន ។

ជនរងគ្រោះ ២នាក់៖
១/ជនរងគ្រោះឈ្មោះ ឈុត ស៊ាន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ។
២/ជនរងគ្រោះឈ្មោះ យឿម រ៉ាត់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។
ម្ចាស់ផ្ទះមានឈ្មោះ ធិត សួន (ហៅ) ប៉ក់ ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិឪឡោកជាអ្នកជួល ដោយបានជួលក្នុងម្នាក់តម្លៃ៣០,០០០រៀល។

សូមបញ្ជាក់៖ ករណីស្លាប់នេះ គឺបណ្តាលមកពីខ្វះ អុកស៊ីហ៊្សែនក្នុងការដកដង្ហើមនៅក្នុងអណ្តូងលូ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ក៏ប្រគល់សពជនរងគ្រោះទាំង ២នាក់ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់