កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃសុក្រ០៣កើត ខែពិសាខ ឆ្នាំជូតទោស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៣០នាទី នៅផ្លូវខេត្ត៣៨៣ Aចំណុចភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ ។
បង្កឡើងដោយរថយន្តម៉ាក Land Cruiser ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ 6625 បើកបរដោយឈ្មោះ ស្រេង ផា ភេទប្រុសអាយុ ៣៦ឆ្នាំនៅភូមិទងត្រឡាច ឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (រត់គេចខ្លួន) រួមដំណើរ០៤នាក់៖
១/ឈ្មោះព្រឿង ប៉ាង ភេទ ស្រី ៣២ឆ្នាំ នៅភូមិ ទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ២/ឈ្មោះ ចិត្ត ចាប ភេទ ប្រុស អាយុ១៨ឆ្នាំ នៅជាមួយគ្នា ៣/ឈ្មោះផា យ៉ាង ភេទ ប្រុស អាយុ ៧ឆ្នាំ នៅជាមួយគ្នា និង៤/ឈ្មោះ ផា ស្រីកាភេទ ស្រី ១៤ឆ្នាំ នៅជាមួយគ្នា។
ដោយធ្វើដំណើរពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកHonda dream c 125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1Y-7994 បើកបរដោយឈ្មោះ អួន ហេន ភេទប្រុសអាយុ ៤២ឆ្នាំ រស់នៅភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (មានមួកសុវត្ថិភាព និងម៉ូតូ មានកញ្ចក់គ្រប់គ្រាន់) ធ្វើដំណើរពីកើតទៅលិច។
ករណីនេះ បណ្ដាលឲ្យឈ្មោះ អួន ហេន ភេទ ប្រុស អាយុ ៤២ឆ្នាំស្លាប់មនុស្សម្នាក់ នៅកន្លែងកើតហេតុ។ ខូចខាតសម្ភារម៉ូតូ ០១គ្រឿងធ្ងន់ និងរថយន្ត០១គ្រឿងធ្ងន់ ។
មូលហេតុ៖ អ្នកបើករថយន្ត បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ ជំនាញ បានសហការជាមួយប៉ុស្តិ៍រកាជន្លឹង វាស់វែង និងដកហូតវត្ថុតាង ទៅរក្សារទុកនៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល ។ ចំណែកសព ប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់