ព័ត៌មានជាតិ

បរិភោគម៉ាំកូនត្រីចំរុះហើយមានអាការក្អួតចង្អោរ រាករងគ្រោះដល់ប្រជាពលរដ្ឋ ៩ នាក់ កំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្

ពោធិ៍សាត់ៈតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាប្រជាពលរដ្ឋរស់នៅឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន០៩នាក់ កំពុងជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ បន្ទាប់ពីពួកគាត់បានបរិភោគម៉ាំកូនត្រីចំរុះ ហើយមានអាការក្អួតចង្អោរ រាករូស បណ្តាឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះមកសង្គ្រោះ នៅមណ្ឌលសុខភាព ស្រែស្តុកបន្ទាន់កាលពី វេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពី ប្រជាពលរដ្ឋរស់នៅឃុំស្រែស្តុក ស្រុក កណ្តៀងម្នាក់បាន រៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់រស់នៅឃុំស្រែស្តុក ចំនួន០៩នាក់ បានទិញផ្អក ម៉ាំកូនត្រីចម្រុះពី អ្នកលក់ ឈ្មោះ គា នឿម ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ យកទៅធ្វើម្ហូប ។ ខណ:ពេលពួកគាត់ហូបរួចក៍មានអាការរាគក្អួត ចង្អោរ ហើយសួរគ្នាទៅវិញទៅមកអ្នកទិញមាំកូនត្រីចំរុះមានអាការដូចៗគ្នាទាំងអស់ ហើយបណ្តាលឲ្យមានការ ភ្ញាក់ផ្អើលដល់ សមត្ថកិច្ច អាជ្ញាធរ បញ្ជូនជនរងគ្រោះមកសង្គ្រោះនៅមណ្ឌលសុខភាពស្រែស្តុកតែម្តង ។

ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្នុង មណ្ឌលសុខភាពស្រែស្តុកកំពុងដុតដៃដុតជើង ជួយអន្តរាគមន៍និងសង្រ្គោះធ្វើឲ្យអ្នកជម្ងឺមាន ការទុកចិត្តនិងអាចឆាប់ជាបានវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់ក្នុងពេលឆាប់ៗនេះ ។

ជនរងគ្រោះមានឈ្មោះដូច ខាងក្រោម ៖
០១-ឈ្មោះ, គឹមឌីន ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ០២- ឈ្មោះ ភេ គន្ធា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ០៣-ឈ្មោះ ធូ ស្រី មុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ០៤-ឈ្មោះមុំ សុវណ្ណវត្តី ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ ០៥-ឈ្មោះ ម៉ុន សុភី ភេទស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ ០៦-ឈ្មោះមី សុខណា ភេទស្រីអាយុ៣៨ឆ្នាំជនជាតិខ្មែរ ០៧-ឈ្មោះគាន ធឿន ភេស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ ។ ទាំង០៧នាក់ខាងលើនេះ រស់នៅភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ០៨-ឈ្មោះគឿន សុខវឿន ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិខ្មែរ ០៩-ឈ្មោះសាត វឿន ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះឈិន ឈ្នាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ ទាំង០៣នាក់មានទីលំនៅ រស់នៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា គិតមកដល់ថ្ងៃទី៣០ សីហានេះមិនមាន ជនរងគ្រោះណាម្នាក់ធ្ងន់ រហូតដល់ស្លាប់បាត់បង់ជីវិត ដោយករណីពុលផ្អកម៉ាំកូនត្រីចំរុះនោះឡើយ ៕

មតិយោបល់