ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបើកបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋ ១ដើម នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយបើកបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋ ១ដើមកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ មានដងស្ទូចនិងដឹកទូកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1347 ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបើកតាមបណ្តោយផ្លូវលំទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុជ្រុលទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋប្រេះបាក់អស់មួយដើមខូចខាតឥដ្ឋមួយចំនួន។

ក្រោយពេលកើតហេតុភាគីខាងរថយន្ត សម្របសម្រួលដោះស្រាយការខូចខាតទៅម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង៕

មតិយោបល់