ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ប្រទះឃើញសពស្ត្រី ពុំស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លាប់ក្នុងព្រៃ មិនដឹងមូលហេតុ

បាត់ដំបង: កាលពីវេលាម៉ោង ៥ និង ១០នាទីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០២ ស្ថិតនៅក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខាគិរី ខេត្តបាត់ដំបង មានករណីប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងព្រៃ ដោយសភាពសពហើមស្អុយទៅហើយ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល ៤៥ ឆ្នាំ កម្ពស់ប្រហែល ១.៥៦ សង់ទីម៉ែត្រ សម្បុរខ្មៅ ស្លៀកខោពណ៌ផ្កាឈូក អាវខ្មៅក្រទ្បា ពាក់នាទ្បិកា ជញ្ជៀន២វង់ដៃនាង ខាងឆ្វេង ពាក់ខ្សែជើងខាងឆ្វេង។

យ៉ាងណាមិញករណីនេះ មិនទាន់ដឹងមូលហេតុនោះទេ ដោយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់