បាត់ដំបងៈ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា របស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា ពាក់ព័ន្ធករណីឆក់ខ្សែក ។
ករណីនេះកម្លាំងអន្តរាគមន៍ បង្ការបង្រ្កាបអនុវត្តដីកា បង្គាប់ឲ្យចូលខ្លួនលេខ៨២២០១៩ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ របស់លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ដោយបាននាំខ្លួនឈ្មោះ ស៊ឹង វីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកខ្សែក) ពីជនរងគ្រោះកើតឡើងនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤និង២៥នាទីនិងបានគេចខ្លួនពីមូលដ្ឋាន ។
បច្ចុប្បន្ន ការិយាល័យជំនាញ បានសាកសួរនិងកំពុងរៀបចំ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តាមនីតិវិធី ៕
មតិយោបល់