ព័ត៌មានជាតិ

Update៖ យុវជនវ័យ ២០ឆ្នាំម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ ឌឿន ឌី ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ នៅមុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1l-8050 ធ្វើដំណើរពីលិចមកកើត តាមដងផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលម៉ូតូអូសជិត ៥០ ម៉ែត្រ ដោយបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បានពាក់កណ្ដាលផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ធ្វើការវាស់វែង រួចប្រគល់ម៉ូតូ និងសពជនរងគ្រោះ ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់