ព័ត៌មានជាតិ

អ៊ំស្រីម្នាក់ ដាច់ចិត្តចងកសម្លាប់ខ្លួនដោយសារតែជំងឺ បន្សល់ត្រឹមពាក្យបណ្តាំមួយសន្លឹក!…

ភ្នំពេញៈ ស្ត្រីវ័យ៦៧ឆ្នាំម្នាក់ បានសម្រេចចិត្តដោយធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្លួនឯងយកក្រម៉ាចងភ្ជាប់ទៅនិងដែកគ្រោងទ្វារចូលបន្ទប់ដេក ហើយក្រុមគ្រួសារអះអាងថា មានជង្ងឺប្រចាំកាយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្ទះលេខ១៤៧២ ក្រុមទី២ ភូមិខ(១) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ត្រីដែលសម្លាប់ខ្លួននោះមានឈ្មោះ កែវ វណ្ណី អាយុ ៦៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីក្មួយស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ម្តាយមីងរបស់គាត់ស្នាក់នៅផ្ទះនោះតែម្នាក់ឯង ហើយជារៀងរាល់ថ្ងៃនៅពេលព្រឹកម៉ោង៦-៧ ម្តាយមីងរបស់គាត់តែងតែទៅហូបបាយផ្ទះរបស់គាត់ដែលនៅក្បែរនោះ ក៏ប៉ុន្តែនៅព្រឹកកើតហេតុមិនឃើញម្តាយមីងមកហូបបាយព្រឹកដូចសពដង ហើយរូបគាត់ក៏បានដើរមកផ្ទះស្នាក់នៅរបស់ម្តាយមីង ខណៈដែលរូបគាត់ដើរទៅដល់ឃើញទ្វារផ្ទះបិទមិនឃើញម្តាយមីង តែមិនបានចាក់សោទ្វារខាងក្នុង ទើបរូបគាត់ស្មានតែចាក់សោទ្វារ ហើយរូបគាត់ក៏ដើរទៅទាញបើកបង្អួចកញ្ចក់ ស្រាប់តែឃើញម្តាយមីងយកក្រម៉ាចងកភ្ជាប់ទៅនិងដែកគ្រោងទ្វារបន្ទប់ដេកដោយមិនដឹងថាស្លាប់តាំងពីពេលណានោះឡើយ។ ដោយគ្រាន់តែបានឃើញសំបុត្រមួយច្បាប់ដែលសរសេរទុកនៅលើតុក្នុងផ្ទះតែប៉ុណ្នោះ។

ក្រោយពេលកើតហេតុក្រុមគ្រួសារបានស្រែកហៅអ្នកជិតខាងមកជួយពិនិត្យមើល និងហៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះពិនិត្យនៅកន្លែងកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាយពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ ពិតជាបានស្លាប់ខ្លួនដោយការចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ចំណែកឯសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅតម្កល់នៅវត្តឧតរ៉ាវត្តី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់