ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកម៉ូតូកង់បី «លក់ការ៉េម» បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ២នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៦និង ៣០នាទីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវ ជាតិលេខ៧ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឃួន អូន ភេទប្រុស ស្ថិតក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូកង់បី លក់ការ៉េម ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល០២នាក់។

ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1K- 4585 បើកបរដោយឈ្មោះស៊ីម ផាន់ណេត ភេទប្រុស អាយុ៣២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីកើតទៅលិច (មិនប្រកាន់ស្តាំ) មកដល់កន្លែងកើតហេតុ ក៏ទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម (កង់បីដឹកការ៉េម) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1 AL-7296 បើកបរដោយឈ្មោះ ឃីម សុខឃី (ហៅរ៉ា) ភេទប្រុស អាយុ២៨ឆ្នាំជាតិ ខ្មែរនៅភូមិស្បែកគឺ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ហេតុការណ៍នេះ បណ្ដាលឱ្យអ្នកបើកម៉ូតូកង់បីលក់ការ៉េម (រងរបួសធ្ងន់) និងអ្នកបើកម៉ូតូម៉ាកវ៉េវ រងរបួសស្រាល៕

មតិយោបល់