ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ ជិះម៉ូតូដួលខ្លួនឯងបោកក្បាលទៅនឹងថ្នល់ បែកក្បាលហូរឈាម ស្ទើរស្លាប់ស្ទើររស់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកបាកាន។
ហេតុការនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង២០និង១៣នាទី ស្ថិតក្នុងភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឃើញហេតុការឲ្យដឹងថា មុនពេលកើត ហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា .ដ្រីម C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ពោធិសាត់ 1E 4883 បើកបរក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយ ឈ្មោះ អ៊ុន ប៊ុនសេង ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភ្នៅ ឃុំ រំលេច ស្រុក បាកាន ខេត្តពោធិ៍សាត់ ខណៈជិះមកដល់ចំណុចខាងលើ ម៉ូតូបានធ្លាក់ជង្ហុកដួលបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់បែកក្បាលហូរឈាមរងរបួសធ្ងន់។
បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន គិតមកដល់ស្មើរនេះមិនដឹងថា ស្លាប់ឬរស់យ៉ាងណានោះឡើយ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កត្តាគ្រោះថ្នាក់នេះ បណ្តាលមកពីល្បឿន អ្នកបើកបរ មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់មើលក្រោយ។
ក្រោយពេលកើតហេតុសមត្ថកិចកចនានយកមកម៉ូតូមក រក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំតាលោដើម្បីប្រគល់ជូនក្រុមគ្រួសារ៕
មតិយោបល់