ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

កំពត: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ក្រាបការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ០១ករណី ​ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតស្រុកដងទង់ និងស្រុកឈូក ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ១-ឈ្មោះ សន ចា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ ២-ឈ្មោះ ឆែម ស្រីភួង ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។ ៣-ឈ្មោះ ឆែម ឈឹម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៩កញ្ចប់
-ទូរស័ព្ទ ៤គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់