បុរសជនជាតិជប៉ុនដែលត្រូវបានគេទទួលស្គាល់ថាមានអាយុវែងជាងគេលើលោកបានស្លាប់ហើយកាលពីថ្ងៃពុធម្សិលមិញនេះ ក្នុងអាយុ១១៦ឆ្នាំនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងក្យូតាងហ្កូ។
លោកតា Jiroemon Kimura ដែលបានកើតនៅក្នុងឆ្នាំ១៨៩៧ត្រូវបានស្លាប់ដោយសារជំងឺរលាកសួតដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងតែពីខែឧសភា ហើយមរណភាពរបស់លោកតាត្រូវបានធ្វើឲ្យប្រជាជននៅក្នុងទីក្រុង និងប្រទេសជប៉ុនមានការសោកស្តាយយ៉ាងខ្លាំង។
លោកតា Kimura ត្រូវបានប្រកាស និងទទួលស្គាល់នៅក្នុងកំណត់ត្រាពិភពលោក Guinness World Recordsជាមនុស្សដែលមានអាយុវែងជាងគេលើពិភពលោកតាំងតែពីខែធ្នូឆ្នាំ២០១២ ហើយបានបំបែកកំណត់ត្រាចាស់ជាមនុស្សរស់នៅបានយូរជាងគេលើលោកផងដែរនៅក្នុងពេលតែមួយសប្តាហ៍បន្ទាប់ដែលពេលនោះគឺក្នុងរយពេល១១៥ឆ្នាំ និង២៥៣ថ្ងៃ។លោកតា Kimura បានគំរប់ខួបកំណើតអាយុ ១១៦ឆ្នាំ នៅខែមេសាថ្មីៗនេះ ហើយគាត់មានកូន១៤នាក់ ចៅ២៥នាក់ ចៅតួត ១៥នាក់ ដែលពិធីបុណ្យសព នឹងត្រូវធ្វើនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ផងដែរថាក្រោយការស្លាប់របស់លោកតា អ្នកដែលនឹងទទួលស្នងជាមនុស្សវែងជាងគេលើលោកក៏ជាជនជាតិជប៉ុនដែរ មានឈ្មោះថា Misao Okawa មានអាយុ ១១៥ឆ្នាំហើយលោកកំពុងរស់នៅក្នុងទីក្រុង អូសាកា ប្រទេសជប៉ុន៕
ព័ត៌មានជាតិ
មតិយោបល់