ព័ត៌មានជាតិ

ភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ នៅខេត្តកណ្ដាល

កណ្តាល: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ វេលាម៉ោង ៩ និង០០នាទី មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងផ្ទះ និងរបើកជញ្ជាំង របើកតំបូលក្បឿង និងតំបូលស័ង្កសី សរុបចំនួន ១៦ខ្នង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងនោះចំនួន ០១ខ្នង (រលំប៉ើង) នៅឃុំជ័យធំ ចំនួន ០៤ខ្នង នៅឃុំព្រះប្រសប់ ចំនួន ១១ខ្នង នៅឃុំកោះចូរ៉ាម មិនបណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ៕

មតិយោបល់