ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់កាបូបបណ្តាលឲ្យជនរងគ្រោះស្លាប់ពេលនេះជាប់ខ្នោះហើយ

ភ្នំពេញ: នគរបាលកម្រិតស្រាលរាជធានីបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់កាបូបក្រវ៉ាត់ចង្កេះសណ្តាលឲ្យជនរងគ្រោះដួលម៉ូតូស្លាប់កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី ៩ខែមេសា ឆ្នាំ ២០២០នៅចំណុចដីឡូតិ៍លេខ២ផ្លូវលេខ៤៣០ក្រុមទី៣៤ភូមិ៤សង្កាត់ទំនប់ទឹក ខណ្ឌ បឹង កេង កង រាជ ធានី ភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ទី១ឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅពៅភេទប្រុសអាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្ស វិទ្យាល័យ បាក់ ទូក ស្នាក់នៅផ្ទះលេខ៨១ផ្លូវលេខ១០៧សង្កាត់អូរឬស្សីទី៤ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។

ទី២ឈ្មោះ អាន សុខវិន ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣៧អឺ0ហ្សិតផ្លូវលេខ១៤០ សង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។

ទី៣ឈ្មោះ សុីន សុរ៉ាយុទ្ធហៅឌីនភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ២៥០អឺ0ហ្សិតផ្លូវលេខ៦៣ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
វត្ថុ តាងរួមមានម៉ូតូម៉ាកស៊ុយហ្សុគីនិចពណ៌ទឹកក្រូចសេរីឆ្នាំ២០២០ស្លាកលេខភ្នំពេញ1 IH 8515(ជាមធ្យោបាយជិះធ្វេីសកម្មភាពឆក់)
ទូរសព្ទ ម៉ាកអាយហ្វូនពណ៌ទឹកមាស១គ្រឿង កាបូបដៃ១,អត្តសញ្ញាណប័ណ្ណ ១សន្លឹក ,កាបូបស្ពាយចំហៀងគ្មានម៉ាកពណ៌ទឹកមាស១,កាបូបស្ពាយចំហៀងម៉ាកPedroពណ៌ស្លែ១,ឧបករណ៍ កែច្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀន១សម្រាប់,ដែកកេះ២,ម៉ូតូស៊ុយហ្សុគីនិចពណ៌សលាយទឹកប៊ិចស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IE 2364១គ្រឿង ,ទូរសព្ទ ដៃម៉ាកអាយហ្វូនអុិចពណ៌ស១គ្រឿង ,កាបូបដៃម៉ាកVL១,ប័ណ្ណបើកបរ ១សន្លឹក ,មួកសុវត្ថិភាពពណ៌សសម្រាប់ពាក់ធ្វេីសកម្មភាព១,ទូរសព្ទ ម៉ាកOPPOពណ៌ក្រហម១គ្រឿង,កាបូបដៃម៉ាកPedroពណ៌ខ្មៅ១,ប្រាក់ រៀល ចំនួន១៩០០រៀលនិងកាតATMធនាគារABA១សន្លឹក ។

ជនរងគ្រោះឈ្មោះហុង សុខចេងភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះលេខ០៥៧ផ្លូវលំភូមិព្រែកទាល់ សង្កាត់ ស្ទឹង មានជ័យ ទី២ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ បានស្លាប់ក្រោយពេលពួកជនសង្ស័យឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យដួលម៉ូតូ។

តាម ប្រភព ព័ត៌មាន ពី សមត្ថកិច្ច ឲ្យដឹង ថាកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី ៩ខែមេសា ឆ្នាំ ២០២០មានករណីឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូស្លាប់នៅចំណុចដីឡូតិ៍លេខ២ផ្លូវលេខ៤៣០ក្រុម ទី៣៤ភូមិ៤សង្កាត់ទំនប់ទេកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កឡេីងដោយជនសង្ស័យចំនួន៤នាក់ជិះម៉ូតូពីរគ្រឿងគឺឈ្មោះចាន់មុន្នីរ័ត្នហៅពៅភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរជិះម៉ូតូម៉ាកស៊ុយហ្សុគីនិចពណ៌ទឹកក្រូចស៊េរីឆ្នាំ២០២០គ្មានស្លាកលេខជាម៉ូតូរបស់ឈ្មោះសុីនសុរ៉ាយុទ្ធហៅឌីនឌុបឈ្មោះឡាយពេជ្របញ្ញាហៅញ៉ាភេទប្រុសអាយុ២០ជនជាតិខ្មែរនិងឈ្មោះអានសុខវិនភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរជិះម៉ូតូម៉ាកហុនដាស្កុបពីពណ៌ផ្កាឈូកស៊េរីឆ្នាំ២០២០មិនចាំស្លាកលេខជាម៉ូតូរបស់ឈ្មោះឡាយពេជ្របញ្ញាហៅញ៉ាឌុបឈ្មោះសុីនសុរ៉ាយុទ្ធហៅឌីនភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរនៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកេីតហេតុខាងលេីក៏បានឃេីញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុនដាមូម្នាក់ឯងមានក្រវ៉ាត់កាបូបនៅចង្កេះភ្លាមនោះឈ្មោះចាន់មុននីរ័ត្នហៅពៅក៏បេីកម៉ូតូចូលទៅជិតជនរងគ្រោះហេីយជនសង្ស័យឈ្មោះឡាយពេជ្របញ្ញាហៅញ៉ាដែលអង្គុយខាងក្រោយបានធ្វេីសកម្មភាពឆក់យកកាបូបពីចង្កេះជនរងគ្រោះបានសម្រេចចំណែកឈ្មោះអានសុខវិនជិះម៉ូតូឌុបឈ្មោះសុីសុរ៉ាយុទ្ធហៅឌីនបិតគូថពីក្រោយគេចខ្លួនឡេីងលេីស្ពានអាកាសស្ទឹងមានជ័យហេីយជនងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយហេីយស្រែកថាចោៗលុះមកដល់ស្ពានអាកាសស្ទឹងមានជ័យជនរងគ្រោះបានបេីកម៉ូតូបុកជាមួយរ៉ឺម៉កបណ្តាលឲ្យដួលហេីយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់អស់។
បន្ទាប់ពីកេីតហេតុប្តីរបស់ជនរងគ្រោះបនមកដល់ក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខែ្មរសុវៀតហេីយជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីពេទតែម្តង។

ក្រោយមកកម្លាំងការិយាល័យកម្រិលរាជធានីបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់ក្នុងខណ្ឌ៧មករាកាលពីថ្ងៃទី២៥ខែមេសា ឆ្នាំ ២០២០ហេីយនៅថ្ងៃទី២៦ខែឆ្នាំដដែលកម្លាំងបានបង្ហាញមុខជនសង្ស័យ៣នាក់ខាងលេីជាសាធារណ:មុននិងបញ្ជូនពួកគេឡេីងតុលាការ៕

 

មតិយោបល់