ព័ត៌មានជាតិ

បុរម្នាក់រំលោភសេពសន្ថវៈលើក្មួយស្រីខ្លួនសម្រេច២ដង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កំពង់ចាម: កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់រំលោភសេពសន្ថវ:ទៅលើក្មួយស្រីខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្ថិតភូមិរើនផល ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ស.ល ភេទស្រី អាយុ ១៣ ឆ្នាំ រស់នៅខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ រស់ ចាន់រ៉ា ហៅ ខ្នា ហៅយក្ស ត្រូវជាពូជីដូនមួយ មានទីលំនៅភូមិ/ឃុំខាងលើ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាព ទៅលើជនរងគ្រោះចំនួន២ដងហើយ តែមិនដែលដាក់ចូលក្នុងប្រដាប់ភេទជនរងគ្រោះឡើយ បន្ទាប់មកសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់