ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់

រតនគិរី: កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគីរី សហការជាមួយកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកអូរយ៉ាដាវ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សូយ សំណាង អធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានចុះបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ឃាត់ខ្លួនមុខសញ្ញាបានចំនួន០៣នាក់ ។

ជនសង្ស័យ៖ ១.ឈ្មោះ ម៉េង ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ២.ឈ្មោះ ពូយ បោះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ៣.ឈ្មោះ ហ៊ឹម ម្លិះ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។

ដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ចំនួន០១ថង់នឹង១៩ថង់តូច ទម្ងន់ ៤.៥៩ ក្រាម ម៉្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ចំនួន០២ទម្ងន់ ០.៥២ ក្រាម ទូរស័ព្ទ ០១គ្រឿង លុយ ១០០០០០រៀល ម៉ូតូចំនួន០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុ សមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត បន្តចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់