ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! ប្រទះឃើញស្រ្តីម្នាក់ស្លាប់ ពេលនេះកំពង់ស្វែងរកសាច់ញាតិ

បាត់ដំបង: យោងតាមផេករបស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបង បានឲ្យដឹងថាកាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នេះនគរបាលស្រុករុក្ខគីរីសូមជូន ដំ ណឹងដល់ក្រុមគ្រួសារសពស្រ្តីម្នាក់ ដែលជាជនមានស្មារតីវិបល្លាសបានស្លាប់ដោយរោគាផ្ទាល់ខ្លួននៅចំណុច ច្រកឫស្សី ភូមិ កែវមុន្នី ឃុំបាសាក់ ស្រុក រុក្ខគិរី ខេត្តបាត់ដំបង ដែល ស្រ្តីរូបនេះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់មានឈ្មោះចាន់ សុខន កើតឆ្នាំ១៩ ៦២ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល( អត្តសញ្ញាណប័ណ្ណគំរូ ចាស់)។

សពស្រ្តីខាងលេីត្រូវបានអាជ្ញាធរ ភូមិឃុំស្រុកកប់(បញ្ចុះ)ទុកនៅនឹងកន្លែងក្រោយពីបានធ្វេីការពិនិត្យ ដោយគណ:កម្មាការរបស់ស្រុករួមជាមួយ មន្ត្រីជំនាញរបស់ស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបងរួវមក។

ប្រសិនបើបងប្អូនឬសាច់ញាតិរបស់សពដែល មានឈ្មោះខាងលើ បានឃើញ សូម ទាក់ទងមកអធិការដ្ឋាននគរបាលស្រុករុក្ខគីរីតាមរយ:លេខទូរស័ព្ឌ៖
-060279247
-012663919
-088615293
——
សូមអរគុណ! ! !៕

 

មតិយោបល់