ព័ត៌មានជាតិ

មិន​ស្តាប់​ពាក្យស្លោក​ថា​ស្រវឹង​ហាម​បើកបរ​នៅតែ​រឹង​បើករថយន្ត ហោះ​បុក​បង្គោល​ភ្លើង​ធ្លាក់​កិន​ក្បាល​ស្លាប់​

​ ​ស្ទឹងត្រែង​៖​ដោយសារតែ​មិន​គោរព​ទៅតាម​ពាក្យស្លោក​ថា​ស្រ​វឹក​ហាម​បើកបរ​យុវជន​ម្នាក់​នៅ​តែ​រឹង​បើក​រថយន្ត​ទាំង​ស្រវឹង​ជោក បាន​ហោះ​ទៅ​បុក​ដើមឈើ​រលើង​ទាំង​គុល និង​បុក​បង្គោល​ភ្លើង​កម្ពស់​ប្រមាណ​៤​ម៉ែត្រ មនុស្ស​ផ្លោង​ចេញ​ធ្វើ​អោយ​រថយន្ត ធ្លាក់​មក​សង្កត់ពីលើ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែ​ម្តង​។​
​ ​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃទី​៩​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅត្រង់​ចំនុច​ជិត​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង​។​
​ ​មន្ត្រី​នគរបាល​ចរាច​រណ៍​បានអោយដឹងថា​ជនរងគ្រោះ​ក្រឡាប់​រថយន្ត​ដោយសារ​ជាតិ​ស្រវឹង​នោះ​មានឈ្មោះ​ចិត្រ សុវិជ្ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​បំរើការ​នៅក្នុង​ក្រុមហ៊ុន​Cellcardb ប្រចាំ​ខេត្ត​ស្ទឹងត្រែង និង​មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រ​ពាំ​ព្រី សង្កាត់​ស្ទឹង​ត្រែង ក្រុង ខេត្ត​ស្ទឹងត្រែង​។​
​ ​មន្ត្រី​ចរាចរណ៍​បាន​បន្ត​អោយដឹង​ទៀត​ថា​បើ​តាម​សាក្សី​បាន​និយាយ​នៅ​យប់​កើតហេតុ​ថា​ជនរងគ្រោះ​បាន​ទៅ​ស៊ីការ​គេ ក្រោយ​ពី​ស៊ីការ​រួច​បាន​ទៅ​ច្រៀង​ខារ៉ាអូខេ ចេញ​មក​វិញ​ទាំង​ស្រវឹង បើករថយន្ត មិន​គោរព​តាម​ពាក្យស្លោក បាន​បើក​ក្នុង​ល្បឿន​យ៉ាន​លឿន ចុះ​ពី​ចំនុច​កងចក្រ ដោយសារ​ផ្លូវ​កោង​បាន​ធ្លាក់​និង​ជង្ហុក​ហោះ ទៅ​ប៉ះ​តូប​លក់​អីវ៉ាន់ ផ្លោង​មនុស្ស​ចេញមកក្រៅ បុក​ដើមឈើ​រលើង​គុល និង​បន្ត​ទៅ​បុក​បង្គោល​ភ្លើង កម្ពស់​ប្រមាណ​៤​ម៉ែត្រ ធ្លាក់​មក​សង្កាត់​ជនរងគ្រោះ​ចំក្បាល​បែក លាន​ភ្នែក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​
​ ​ជនរងគ្រោះ​ត្រូវបាន​កំលាំង​នគរ​បាន​ចរាចរ​រួម​និង​ប្រជាពលរដ្ឋ​នាំគ្នា លើក​រថយន្ត​ដែល ក្រឡាប់​យក​សាកសព​ចេញ និង​បាន​ទូរស័ព្ទ​រក​ក្រុម​គ្រួសារ​ជនរងគ្រោះ ដឹក​តាម​សង្គ្រោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រគល់​សព​អោយ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។​ចំណែក​រថយន្ត​ក៏​ត្រូវបាន​ប្រគល់​អោយ​ម្ចាស់​វិញ​ដែរ ដោយសារ​ជនរងគ្រោះ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​៕
2014-11-11_152316

មតិយោបល់