បន្ទាយមានជ័យៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស៤នាក់ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការផ្ទុះគ្រាប់បេខណៈពេលដែលជនរងគ្រោះនាំគ្នាទៅបេះទុំព្រីង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្មប្រហែល២.០០០ម៉ែត្រស្ថិតក្នុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់បាននាំគ្នារកដើរទៅបេះទុំព្រីងនៅពេលនោះមានម្នាក់ឈ្មោះឈ្មោះសុខបញ្ញាបានប្រទះឃើញគ្រាប់១គ្រាប់នៅលើនឹងដំបូកក្បែរក៏រើសយកមកគប់លេងបណ្តាលអោយផ្ទុះតែម្តង។គរបាលបានបញ្ជាក់ថា៖ជនរងគ្រោះទាំង៤នាក់ដែលស្លាប់និងរបួសមាន៖ទី១/ឈ្មោះជាសរភេទស្រីអាយុ២៥ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប(ស្លាប់)។ទី២/ឈ្មោះសុខបញ្ញាភេទប្រុសអាយុ១២ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបអ្នកគប់គ្រាប់នោះ(របួសធ្ងន់)។ទី៣_ឈ្មោះគាសំណាងភេទប្រុសអាយុ២ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើស្រុកជីក្រែខេត្តសៀមរាប(របួសស្រាល)និង៤/ឈ្មោះឈ្មោះជាស្រីមួយភេទស្រីអាយុ៣៤ឆ្នាំនៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប(របួសស្រាល)។ជនរងគ្រោះទាំង៤នាក់ជាកម្មករមកមកស្នាក់នៅស៊ីឈ្នួលដកដំឡូងនៅលានដំឡូងចិនស្ថិតក្នុងភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
ចំពោះជនរងគ្រោះដែលស្លាប់បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យចំណែកអ្នករងរបួសត្រូវបាបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំសឹង្ហ៕
មតិយោបល់