ព័ត៌មានជាតិ

កូនប្រុសអ្នកណា? ពេលនេះកំពុងវង្វេងនៅជាមួយសមត្ថកិច្ច!

កណ្តាលៈ យោងតាមផេកផ្លូវការរបស់លោកស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ មានការប្រទះក្មេងប្រុសម្នាក់ ស្រែកយំរកឪពុកម្តាយ មិនដឹងជាវង្វេងមកពីណានោះទេ ដូច្នេះប្រសិនបើលោកឪពុក និងអ្នកម្តាយ រូបណាដែលបានបាត់កូនប្រុសដែលមានភិនភាគខាងលើ សូមអញ្ជើញមកទទួលយកកូននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលទៅវិញផងដែរ៕

មតិយោបល់