សៀមរាបៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី មានករណីយុវជនម្នាក់ ចងកសម្លាប់ខ្លួន នៅលើដើមរំដួល។
ជនរងគ្រោះឈ្មោះ ច័ន្ទ មករា ភេទប្រុស ឆ្នាំកំណើត១២ ឧសភា ១៩៩៥ ។
សូមបញ្ជាក់៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក កម្លាំងបានសហការណ៍ជាមួយនគរបាលការពារបេតិកភ័ណ្ឌ ជំនាញកោសល្យវិច័យខេត្ត ក្រុង អាវុធហត្ថខេត្ត ក្រុង និងឪពុករបស់សពឈ្មោះ ច័ន្ទ រស្មី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ អ្នកសារព័ត៌មានកោះសន្តិភាព ចុះមកមើលក៏បានឃើញសពមនុស្សប្រុសម្នាក់បានចងក ជាមួយខ្សែអង្រឹង ភ្ជាប់ជាមួយមែករំដួល កំពស់ប្រហែល ០៣ម៉ែត្រស្លាប់ នៅចំណុចរោងយាមព្រៃឈើអាជ្ញាធរអប្សរា ចម្ងាយប្រហែល ១០ម៉ែត្រ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ព្រមទាំងឃើញម៉ូតូ ០១គ្រឿងម៉ាក Click ពណ៌ខ្មៅលាយទឹក្រូច នៅចម្ងាយប្រហែល ១៣ម៉ែត្រ។
តាមការសហការណ៍ធ្វើកោសល្យវិច័យរបស់ជំនាញ សពពិតជាបានស្លាប់ដោយអត្តឃាតពិតប្រាកដមែន មិនមានស្នាកស្នាមពាក់ព័ន្ធបទល្មើសទេ។
មូលហេតុ៖ តាមការបំភ្លឺរបស់ឪពុកសពមានជំងឺប្រចាំកាយរាំរ៉ៃ រលាកក្រពះ ច្រមុះតាំងពីតូចមកម្ល៉េះ។
បច្ចុប្បន្នសព និងសម្ភារៈផ្សេងៗ (ម៉ូតូ) ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់