កណ្តាលៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង០២ និង ៥០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។
ម្ចាស់ផ្ទះឈ្មោះ ចាន់ លេខា ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភ្នំពេញ។
សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ០១ខ្នងឆេះអស់ទាំងស្រុង និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ។
មូលហេតុ៖ សង្ស័យមានមនុស្សលួចដុត ដោយសារម្ចាស់ផ្ទះទុកចោល ហើយទៅរស់នៅភ្នំពេញ។
ហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣ គ្រឿង អស់ទឹកចំនួន ០៣គ្រឿង ស្មើ២១ម៉ែត្រគូប និងរលត់ជាស្ថាពរនៅវេលាម៉ោង ០៣ និង ១៥នាទី៕
មតិយោបល់