ព័ត៌មានជាតិ

អុញនោះ! រថយន្តធុនធំ១គ្រឿង បើកសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង……

ព្រះសីហនុ: នៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត១គ្រឿង សណ្តោងរ៉ឺម៉កផ្ទុកកុងតឺន័រ បានក្រឡាប់ផ្ងារជើង នៅត្រង់ចំណុចរង្វង់មូលមុខមូលដ្ឋានអាវុធហត្ថ ស្រុកព្រៃនប់ ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះមានរថយន្តមួយគ្រឿងសណ្តោងរ៉ឺម៉កផ្ទុកកុងតឺន័រ ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានក្រឡាប់ផ្ងារជើង តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកដំណើរដទៃនោះទេ ។ ភ្លាមៗនោះ ក៏មានកងកម្លាំងអាវុធហត្ថស្រុកព្រៃនប់ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងសម្រួលចរាចរណ៍ ៕

មតិយោបល់