ព័ត៌មានជាតិ

អាសូរណាស់! បើកគោយន្តកន្ត្រៃទុកនៅក្នុងរោងសំយ៉ាបផ្ទះស្រាប់តែគាប.ក ផ្អឹបនឹងទ្រុងបណ្តាលឲ្យស្លាប់មួយរំពេច

បន្ទាយមានជ័យ: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា​ រឿងហេតុគ្រោះថ្នាក់ចៃដន្យមួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់ផ្អើល ។ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ភឿន ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានបើកគោយន្តកន្ត្រៃមកពួករាស់ចាប់សត្វទទាទូក កន្ទេះឡង់ នៅឯវាល ពេលត្រឡប់មកផ្ទះបានបើកគោយន្ត ចូលទុកក្នុងរោងសំយ៉ាបផ្ទះ មិនបានប្រយ័ត្ន បណ្តាលឲ្យគាប.ក នឹងផ្ទងរោងសំយ៉ាបដាក់គោយន្តផ្អឹបនឹងទ្រុងគោយន្ត(ទ្រុងគោយន្តធ្វើខ្ពស់សម្រាប់ដឹកដំឡូងមី)បណ្តាលឲ្យស្លាប់ភ្លាមៗ ។

នគរបាលបានបញ្ជាក់ថា ៖ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ គ្រូពេទ្យឃុំ អាជ្ញាធរភូមិ ឃុំ ចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសព ។ ឆ្លងតាមការពិនិត្យជនរងគ្រោះពិតជាស្លាប់ដោយក.គាបនឹងទ្រុងគោយន្តផ្អឹបនឹងផ្ទងរោងសំយ៉ាបផ្ទះដាក់គោយន្តពិតមែន ៕

 

មតិយោបល់