ព័ត៌មានជាតិ

រថយន្ដ០១គ្រឿងម៉ាក LEXUS 470 រេច​ង្កូតទៅបុករោងលាងម៉ូតូ បណ្តាលឲ្យរងការខូចខាត​

កំពង់ស្ពឺ:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដរេចង្កូតបុកចូលរោងលាងម៉ូតូ​ កាលពី​យប់ថ្ងៃអង្គារ​ ទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលា​ម៉ោ​ង២២និង៣០ នាទី នៅលើកំណាត់ផ្លូវលេខ១០៦ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មានរថយន្ដ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខភ្នំពេញ​ 2AU-0323 អ្នកបើក​បរឈ្មោះ ចាន់ អេរិច ភេទប្រុស អាយុ៣៦ឆ្នាំ រស់​នៅភូមិពង្រ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើក​បរពីទិស​ខាងលិចទៅទិស​ខាង​កើត ហើយបានរេច​ង្កូតមកខាងស្ដាំដៃ ចូលទៅបុករោងលាងម៉ូតូ ដែល​មានម្ចាស់ឈ្មោះ គង់ ឆៃយ៉ា ភេទប្រុស អាយុ​៥៥ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឲ្យខូចខាតសម្ភារ:​ រោងលាងម៉ូតូចំនួន ០១រោង​ ខូចទ្វាររមូចំនួន ០១ (ខ្ទេចទាំងស្រុង)​ ខូចរថយន្ដ០១គ្រឿងធ្ងន់ និង​ខូចសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្នជំនាញចរាចរណ៍​ បានចុះពិនិត្យ​និងយកវត្ថុតា​ង​ ​រថយ​ន្ដយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្ត​ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​នាំយកមកសាកសួរ នៅការិ​យាល័យចរាចរណ៍ផ្លូវគោក ​៕

មតិយោបល់