ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង ១៥នាទីរសៀលនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្មំក្រវាញ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ លឹម មុយ ភេទប្រុស អាយុ ៧៨ឆ្នាំ បាននាំចៅស្រីបង្កើតឈ្មោះ ម. ក.ញ អាយុ ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នាខាងលើទៅយកទឹកក្រូច និងលុយនៅផ្ទះរបស់ខ្លួន ពេលឡើងទៅដល់លើផ្ទះជនសង្ស័យត្រូវជាជីតាបង្កើតបានចាប់ចៅស្រីផ្ដួលទៅលើក្ដារ ហើយចាប់សំរាតខោ រួចឡើងពីលើ យកប្រដាប់ភេទខ្លួន ដាក់ញុលៗទៅលើប្រដាប់ភេទក្មេងស្រីមួយសន្ទុះ ធ្វើឲ្យក្មេងស្រីឈឺ ក៏ច្រានគាត់ចេញ រួចងើបស្លៀកខោរៀងៗខ្លួន(មិនបានសម្រេច) ហើយជនសង្ស័យបានហាមចៅស្រីមិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ឲ្យដឹងពីរឿងនេះនោះឡើយ ។
រហូត ដល់ពេលល្ងាចឡើងនាថ្ងៃដដែលកុមារីរងគ្រោះ បានយករឿងនេះមកប្រាប់ម្ដាយបង្កើតរបស់ខ្លួន។
ក្រោយពីស្តាប់ការរៀបរាប់របស់កូនស្រីអំពីដំណើររឿងដ៏អាក្រាតមួយនេះម្ដាយជនរងគ្រោះមានការអាណិតអាសូរកូនស្រីជាពន់ពេកក៏បាននាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ។ លោកអធិការនគរបាលស្រុកភ្នំក្រវាញតាន់ គារិទ្ធ ក្រោយពេលទទួលបណ្តឹងរួចលោកបានចាត់កម្លាំង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាចទៅដល់ផ្ទះជនសង្ស័យ ឈ្មោះ លឹម មុយ ដើម្បីឃាត់ខ្លួនយកមកសួរនាំ តែមិនឃើញជនសង្ស័យ នៅផ្ទះរហូតមកដល់ថ្ងៃទី២៩នេះ សមត្ថកិច្ចនៅតែតាមប្រម៉ាញ់ ដើម្បីចាប់ខ្លួនជនសង្ស័យយកមកកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់រកយុត្តិធម៌ជូនជនរងគ្រោះ៕
មតិយោបល់