ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាល បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនខ្មាន់កាំភ្លើង ដែលបាញ់បុរសម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ បានហើយ នៅស្រុកជុំគិរី ខេត្តកំពត។
ជនដៃដល់ឈ្មោះ កែ រ័ត្នវិជ្ជា មុខរបរមន្ត្រីប៉ូលិស ជាអ្នកធ្វើសកម្មភាពផ្ទាល់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់។
បច្ចុប្បន្នជនដៃដល់ កម្លាំងនគរបាលរបស់លោក កំពុងកសារសំណុំរឿង បញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដ។
សូមជំរាបថា បុរសម្នាក់ ត្រូវជនសង្ស័យមួយក្រុម ដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោងជាង៣យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ មុខសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយមុនកើតហេតុ គេឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះមួយកន្លែង មុខសូរិយាម៉ល ជាមួយជនសង្ស័យមានគ្នាបីនាក់ ហើយមួយសន្ទុះ ក្រោយមកមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេបានវាយគ្នាទៅវិញទៅមកជាមួយ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួនពីរគ្រាប់ផ្ទួនៗ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ ខណៈក្រុមបក្ខពួកសង្ស័យ រត់គេចខ្លួនបាត់អស់៕
មតិយោបល់