ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះលក់បបរ និងកាហ្វេ នៅខណ្ឌដូនពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចផ្ទះលេខ១៦E0 ជាន់ទី១ ក្រុម១៤៣ ភូមិ១១ ផ្លូវ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះផ្ទះលក់បបរ និងកាហ្វេ មុខសណ្ឋាគារកាសា។

ម្ចាស់ផ្ទះមានឈ្មោះមាស សារ៉ន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរសមាជិកភូមិ១១ ។

ដំណើររឿង៖ មុនដំបូងគេឃើញហ៊ុយផ្សែង ចេញពីផ្ទះកើតហេតុខាងលើ រួចក៏នាំគ្នារាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយចុះអន្តរាគមន៍តែម្ដង។

មូលហេតុ៖ សង្ស័យឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់៖ ករណីនេះ ប្រើរថយន្តពន្លត់អគ្គិភ័យ ១០គ្រឿង រលត់ទៅវិញនៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃខែដដែល៕

មតិយោបល់