ព័ត៌មានជាតិ

ខេត្តរតនគិរីប្រារព្ធពិធីអបអរសាទរការផ្សព្វផ្សាយទិវាអន្តរជាតិជនជាតិភាគតិចពិភពលោកលើកទី២២

រតនគិរី: ទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី២២ ក្រោមប្រធានបទជន “ជាតិដើមភាគតិច និងការអប់រំ” ដែលប្រព្រឹត្តធ្វើនៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោក ប៊ូ ថង ប្រធានគណកម្មការទី៤សមាជិកព្រឹទ្ធសភា លោក គិត ទ្រី អភិបាលរងខេត្តតំណាងលោក ថង សាវុន អភិបាលនៃគណអភិបាលខេត្តរតនគិរី និងលោក ឌី ប៉ូលុច តំណាងអង្គការសង្គ្រោះសត្វព្រៃព្រមទាំងជនជាតិដើមភាគតិចចូលរួមប្រហែលជាង២០០នាក់។

បន្ទាប់ពីលោក អៀម អឿន ប្រធាមន្ទីរអភិវឌ្ឍន៍ជនបទបានលើកឡើងនូវគោលដៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ដំណោះស្រាយបញ្ហានានា ដែលប្រឈមដោយជនជាតិដើមភាគតិចក្នុងវិស័យមួយចំនួនដូចជាវប្បធម៌ ការអប់រំ សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ ជនជាតិដើមភាគតិចពិភពលោកទី២ចាប់ផ្តើមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៥ ជាមួយគោលបំណងចំនួន៥ធំៗ ១.ជំរុញលុបបំបាត់ការរើសអើន និងការដាក់បញ្ចូលជនជាតិដើមភាគតិចនៅក្នុងការធ្វើគម្រោងផែនការ ការអនុវត្តន៍ និងការវាយតម្លៃដំណើរការអន្តរជាតិ តំបន់ និងថ្នាក់ជាតិ ពាក់ព័ន្ធនិងច្បាប់គោលនយោបាយធនធានកម្មវិធីនិងគម្រោង។ ២. ជំរុញឲ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាគតិចនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ផ្ទាល់ ឬដោយប្រយោលដល់របៀបរបបរស់នៅលើដីធ្លី និងដែនដី ប្រពៃណី បូរណភាពវប្បធម៌ជនជាតិដើមភាគតិចជាមួយសិទ្ធិសមូហភាព ឬទិដ្ឋភាពដ៏ទៃទៀត ជីវភាពរស់នៅដោយផ្អែកតាមគោលការព្រមព្រៀងដោយសេរីជាមុននិងមានការជូនដំណឹងច្បាស់លាស់។ ៣. កំណត់សារជាថ្មីគោលនយោបាយអភិវឌ្ឍ ដែលចេញដំណើរពីចក្ខុវិស័យនៃសមធម៌ ហើយស្របតាមវប្បធម៌រួមទាំងការគោរពខុសប្លែកគ្នាផ្នែកវប្បធម៌ និងភាសាសាស្ត្រជនជាតិដើមភាគតិច។ ៤.អនុម័តគោលនយោបាយដែលតម្រង់ទិសកម្មវិធីនានា គម្រោងការ និងថវិកាសំរាប់អភិវឌ្ឍន៍ជនជាតិដើមភាគតិច រួមទាំងបទដ្ឋាននានា ការយកចិត្តទុកដាក់ ពិសេសលើស្ត្រី កុមារ និងជនជាតិដើមភាគតិច។ ៥. ការលើកកម្ពស់អនុវត្តក្របខ័ណ្ឌច្បាប់។

លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តបានសារទរនូវកម្មវិធីដ៏មានតម្លៃដែលមន្ទីរអភិវឌ្ឍជនបទ សហការជាមួយអង្គការសង្គ្រោះសត្វព្រៃ ដែលបានរៀបចំនូវទិវាអន្តជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២២ ឯកឧត្តមក៏បានសង្កត់ធ្ងន់ដល់ការរួមចំណែកការពារនូវធនធានធម្មជាតិជាពិសេសសត្វព្រៃដែលកំពុងរស់នៅសព្វថ្ងៃសូមឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចជួយថែរក្សាសម្បត្តិវប្បធម៌ជាតិ ឲ្យគង់វង្សដើម្បីទុកជាកេរ្តិ៍មរតដល់កូនចៅជំនាន់ក្រោយបានឃើញផង៕

ទិវាជនជាតិភាគតិច (9)

ទិវាជនជាតិភាគតិច (1)

ទិវាជនជាតិភាគតិច (2)

ទិវាជនជាតិភាគតិច (3)

ទិវាជនជាតិភាគតិច (4)

ទិវាជនជាតិភាគតិច (5)

ទិវាជនជាតិភាគតិច (6)

ទិវាជនជាតិភាគតិច (7)

ទិវាជនជាតិភាគតិច (8)

មតិយោបល់