ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន! ករណីក្មេងរើសអេតចាយដុតយកស្ពាន់ បណ្ដាលឲ្យភ្លើងឆេះផ្ទះ នៅខណ្ឌចំការមន

ភ្នំពេញ: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ៩និង១០ នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមផ្លូវម៉ៅសេទុង ផ្ទះលេខ៥៨ABC ក្រុមទី៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ពៅ ឡាយ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ។

មូលហេតុ៖ ក្មេងរើសអេតចាយដុតយកស្ពាន់បង្កជាអគ្គិភ័យ ។

-ផ្ទះប្រភេទសំណង់ ថ្មបេតុង (ទំហំ ១៥ម៉ែត្រx២៥ម៉ែត្រ ) ។
-ខូចខាត៖ ឆេះខូចខាតសម្ភារ:ចាស់ៗដូចជាពូកពិដាន ខ្សែភ្លើង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
-គ្រោះថ្នាក់មនុស្ស៖ គា្មន ។
-រថយន្តការិយាល័យ អគ្គិភ័យ រាជធានីភ្នំពេញ៖ ចំនួន ៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ ឡានស្មើនឹង ១២ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅម៉ោង ៩និង៤០នាទីព្រឹក ថៃ្ងខែឆាំ្នដដែល ៕

មតិយោបល់