ព័ត៌មានជាតិ

Update៖ ប្រពន្ធស្លាប់ចោលកូន២នាក់ខណៈប្ដីកំពុងជាប់ពន្ធនាគារ

ភ្នំពេញ: គួរឲ្យអាសូរខ្លាំងណាស់ដែលស្រ្តីអ្នកលក់ម្នាក់ខំរកសុីលក់បន្លែតត្រុកដើម្បីរកប្រាក់ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក ខណ:ដែលដែលប្ដីកំពុងជាប់ពន្ធនាគារ ប៉ុន្តជាអកុសលស្រាប់តែមានរថយន្តធុនយក្ស១គ្រឿងទៅដល់បុកពីក្រោយទាំងកម្រោលរួចកិនផ្ដាច់ជីវិតចោលកូនខណ:ដែលគាត់កំពុងជិះម៉ូតូកញ្ចាស់១គ្រឿងតែម្នាក់ឯងដោយមិនដឹងខ្លួន។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ស្រ្តីរងគ្រោះខាងលើឈ្មោះទូច ស្រីណែត អាយុ៣២ឆ្នាំ មុរបរលក់បន្លែមុខរោងចក្រ មានកូន២នាក់នៅក្នុងបន្ទុកគ្រួសារ ចំណែកប្ដីកំពុងជាប់ពន្ធនាគារ គាត់និងកូនស្នាក់នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ចំណែករថយន្តបង្កហេតុម៉ាកFUSOពណ៍បៃតងពាក់ស្លាកលេខភ្នំពេញ3F-2399បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះរូបនោះជិះម៉ូតូ១គ្រឿងម៉ាកសុីទីសេ១០០(អាសង់កូរ៉េ)កញ្ចាស់ពណ៍ក្រហមធ្វើដំណើរក្នុងក្នុងទិសដៅពីត្បូងទៅជើងឡើងផ្លូវជាតិលេខ៤ចេញពីកន្លែងលក់បន្លែ។ស្របពេលនោះរថយន្តបង្កបានបើកបរក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយរួចកិនទាំងកង់មុខនិងកង់ក្រោយ បណ្ដាលឲ្យស្លាប់នៅក្រោមកង់រថយន្តភ្លាមៗនៅនឹងកន្លែងតែម្ដង។ចំណែកអ្នកបើកបររថយន្តក្រោយពីដឹងថាបុកនិងកិនមនុស្សស្លាប់ក៏បានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅវាស់វែងនិងសាកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី រួចបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់៕

 

មតិយោបល់