ព័ត៌មានជាតិ

ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូ២គ្រឿងម្ខាងឆ្លងផ្លូវម្ខាងផ្លូវត្រង់ បណ្តាលឲ្យបុកគ្នាពេញទំហឹង និងរងរបួសមនុស្ស០៣នាក់ធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខខ្លោងទ្វារវត្តព្រៃស្ពឺ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកធូដេ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IG-8496 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ បានត្រឡប់ក្រោយវិញ ស្របពេលនោះមានម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-6429 បើកបរក្នុងទិសដៅជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់