ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីប្លន់សម្លាប់យកម៉ូតូនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ១និង ០០នាទី ស្ថិតនៅព្រៃជើងភ្នំថ្មដា ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីប្រ ទះឃើញសាកសពមួយកើត ឡើង ក្រោយ ពីទទួលពត៍មាន កំលាំងអធិការដ្ឋា ននគរបាលស្រុកព្រៃនប់សហការជាមួយកំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អាវុធស្រុក ប៉ុស្តិ៍ នគរបាល ពាក់ព័ន្ធ បានចុះទៅពិនិត្យ សាកសពនិងកន្លែងកើតហេតុឃើញថាស្ថានភាពសព ដេកផ្ងា ស្នាម របួសក្បាលផ្នែកខាងក្រោយ និងផ្នែកខាងមុខ ស្លៀកខោកីពណ៍ស អត់មានពាក់អាវទេ ។ តាមការបំភ្លឺរបស់ម្តាយសពឈ្មោះ ចាន់ ដា អាយុ ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី ហ នុ បានឲ្យដឹងថា កូនរបស់គាត់ឈ្មោះ ផាត ភារះ ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅវេលាម៉ោង ២១ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២០ បានសុំគាត់ចេញពីផ្ទះជិះម៉ូតូម៉ាកហុងឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខព្រះសីហនុ 1H 9772 ពណ៍ខ្មៅ ទៅទិសខាងត្បូងមួយភ្លែត មុនពេលសុំគាត់ចាកចេញពីផ្ទះនោះ គឺមានគេតេទូរស័ព្ទហៅកូនគាត់ កូនរបស់គាត់ប្រើទូរស័ព្ទលេខ 070 702 815។
សម្ភារបាត់បង់មាន ៖
ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ1H 9772 ចំនួន ០១គ្រឿង។
តាមការសន្និដ្ឋានជំហានដំបូងករណីខាងលើ គឺជាករណីឃាតកម្ម(ប្លន់សម្លាប់) ។ ហើយសាកសពខាងលើកម្លាំងជំនាញបន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចបានប្រ គល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ករណីនេះកម្លាំងអធិការ ដ្ឋាននគរបាល ស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ រហូតមកថ្ងៃទី ៣០.០៤.២០២០ វេលាម៉ោង២និង១៥នាទី ទើបយើងកំណត់មុខសញ្ញាបានឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យឈ្មោះ ចាន់ លីឈាង ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរកម្មករជ្រៀកឈើ មានទីលំនៅភូមិ ជើង គោ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ និងដកហូតម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេរី០១៩ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១H .៩៩៧២ ជារបស់ជនរង គ្រោះ ។ តាមការឆ្លើយសារ ភាពរបស់ជនសង្ស័យ បានរៀបរាប់ ថា ខ្លួន ពិតជាបានធ្វើសកម្មភាព វាយសម្លាប់ប្លន់យកម៉ូតូរបស់ជនរង គ្រោះប្រាកដមែន ដោយទូរស័ព្ទហៅជនរងគ្រោះអោយមកជក់ថ្នាំញៀនជាមួយ ពេលជក់រួចបំរុងត្រឡប់ទៅផ្ទះវិញខ្លួនបានយកដុំថ្មវាយទៅលើជនរង គ្រោះចំនួន០៣ដុំថ្មបណ្តាលអោយជនរងគ្រោះដួលទៅថ្ម ហើយខ្លួនក៏ជិះម៉ូតូជនរង គ្រោះសំដៅទៅក្រុងព្រះសី ហនុ ដើម្បីលក់ប៉ុន្តែគ្មានអ្នកហ៊ានទិញ ព្រោះគ្មានប័ណ្ណសំគាល់(កាតគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ ។ លុះដល់វេលាម៉ោងខាងលើទើបត្រូវនគរបាលឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន យើងឃាត់ខ្លួនជន សង្ស័យ ដើម្បី កសាងសំណុំរឿងតាមនិតិវិធី ៕

 

មតិយោបល់