ព័ត៌មានជាតិ

ប្រទះឃើញមនុស្សដេកស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ ករណីប្រទះឃើញមនុស្សដេកស្លាប់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ កាលពីវេលាម៉ោង៣និង៤០នាទី នៅចំណុចដីឡូដ៍គ្មានលេខ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ (ជនជាតិខ្មែរ) ជាជនអនាថា ស្នាក់នៅមិនពិតប្រាកដ ។
បច្ចុបច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចមូលដ្ឋានចាត់ចែងដឹកយកទៅឈាបនដ្ឋានវត្តឬស្សីសាញ់ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់