ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ាស៊ីនកាត់ស្មៅ

រតនគិរី: កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអូរជុំ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះក្នុងចម្ការស្វាយចន្ទីរបស់ឈ្មោះ ងន កាហុក ក្នុងភូមិតងប្លេង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហើត អោស ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិកាវែត នៅភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។ សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះលួចយកម៉ាស៊ីនកាត់ស្មៅ និងលុយខ្មែរចំនួន១លានរៀល។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលនៃអធិការរដ្ឋានស្រុកអូរជុំ បានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់