ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅសំយ៉ាបផ្ទះគ្មាន
លេខផ្លូវជាតិលេខ១ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ។

សពឈ្មោះសូ.ភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំមុខរបរជាងផ្សារដែកទីលំនៅផ្ទះលេខ១៨៧ផ្លូវបេតុងភូមិយកបាត្រ សង្កាត់ក្បាលកោះ
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមដំណើរឿង ក្តាប់ពីឈ្មោះជា.សាវឿនភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងផ្សាដែក ទីលំនៅភូមិព្រែកធំ១ សង្កាត់ក្បាល កោះខណ្ឌច្បារអំពៅបានឲ្យដឹងថា:នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០វេលាម៉ោង២និង០០នាទី ខ្ញុំ និងជនរងគ្រោះ បាននាំគ្នាផ្សាដំបូលយ៉ាបផ្ទះឲ្យគេ (ផ្ទះកើតហេតុខាងលើ) លុះដល់ម៉ោងកើតហេតុខាងលើជនរងគ្រោះបានលើក
ដែកទីពជ្រុងប្រវែង៥ ម៉ែត្របញ្ឈរឡើងលើបណ្តាលឲ្យ ប៉ះខ្សែកាបភ្លើងរបស់អគ្គីសនី កម្ពុជាបណ្តាលឲ្យធ្លាក់ មកដីស្លាប់តែម្តង។

សន្និដ្ឋាន៖ តាមការពិនិត្យ និងបញ្ចាក់របស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថា ស្លាប់ដោយឆក់ចរន្តអគ្គីសនី។ បច្ចុប្បន្នសាកសព ប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យ៕

មតិយោបល់