ព័ត៌មានជាតិ

នគរបាលក្រុងសួង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ត្បូងឃ្មុំ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសួង ធ្វើការចាប់ឃាត់ខ្លួនពីបទប្រើប្រាស់ រក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ស៊ុន វណ្ណា ហៅខ្លា ភេទប្រុស អាយុ២៩ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ ឈាន គា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២នាក់ ស្នាក់នៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀន ចំនួន៦កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង៥កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង រួមនឹងថង់សម្រាប់វេចខ្ចប់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

photo_2016-11-07_14-43-18

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់