ព័ត៌មានជាតិ

ប្រពន្ធស្លាប់ភ្លាមៗ ក្រោយប្ដីយករណារយន្ត កាត់ដើមឈើក្នុងចម្ការ ដួលរលំសង្កត់លើ

កំពង់ធំ: នៅថ្ងៃច័ន្ទ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទីព្រឹក មានករណីដើមឈើដួលរលំសង្កត់លើ បណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់ ស្ថិតនៅចំណុចក្បែរជើងភ្នំសន្ទុក ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ អ៊ុយ ខន ភេទស្រី អាយុ ៣៧ឆ្នាំ។

មូលហេតុ៖ ប្តីយករណារយន្តកាត់ដើមឈើក្នុងចម្ការ បណ្តាលឲ្យដួលរលំសង្កត់លើប្រពន្ធស្លាប់នៅកន្លែងកើតហេតុ៕

មតិយោបល់