ព័ត៌មានជាតិ

អគ្គិភ័យឆេះចំបើងអស់ចំនួន៣ជន្លង់ បណ្តាលមកពីដុតសំរាម

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ នៅយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង៣៥នាទី មានករណីអគ្គិភ័យកើតឡើងនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បង្កការខូចខាត៖ ឆេះចំបើងអស់ចំនួន ០៣ជន្លង់ ។

មូលហេតុ៖ នៃការឆេះនេះគឺបណ្តាលមកពីការដុតសំរាមរាលទៅឆេះដល់ចំបើង ។

នៅក្នុងកិច្ចប្រតិបត្តិនោះផងដែរ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានចេញរថយន្តចំនួន ០២គ្រឿង ចេញអន្តគមន៍បាញ់ទឹកអស់ចំនួន០២ឡាន ទើបរលត់ ៕

មតិយោបល់