ព័ត៌មានជាតិ

ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ ថ្មី ចាប់ផ្តើមហើយ

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានចេញផ្សាយស្ដីពី ការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ តាមអនុក្រឹត្យលេខ៣៩ថ្មី ចាប់ផ្តើមហើយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចុះផ្ទាល់ ដែលជាកិច្ចបើកយុទ្ធនាការនៅថ្ងៃដំបូងនេះ ជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទីតាំងផ្លូវជាតិលេខ៤ (ឃ្លាំងលើ)។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា អ្វីដែលសមត្ថកិច្ចអនុវត្តន៍ពេលនេះ ដើម្បីជំរុញឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ។ នៅព្រឹកថ្ងៃដំបូងនេះ បទល្មើសចរាចរណ៍ ដែលនគរបាលរកឃើញនៅក្រុងព្រះសីហនុ ភាគច្រើន គឺអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដែលត្រូវជាប់ការផាកពិន័យ អ្នកមិនពាក់មួកសុវត្ថិភាព (ម្នាក់ចំនួន៦ម៉ឺនរៀល)។ ក្រៅពីនេះ ក៏មានម៉ូតូមួយចំនួនទៀត គ្មានផ្លាកលេខ និងខ្លះទៀត អត់កញ្ចក់មើលក្រោយផងដែរ ។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ជាទូទៅនៅថ្ងៃដំបូងនេះ ភាគច្រើន គឺបញ្ហាអ្នកជិះម៉ូតូ ចំណែកយានយន្តផ្សេងទៀត ដូចជារថយន្តជាដើម មានខ្លះដែរ ប៉ុន្តែមិនមានបទល្មើសច្រើនដូចជាម៉ូតូទេ៕

មតិយោបល់