ព័ត៌មានជាតិ

ក្មេងស្រី២នាក់ជិះម៉ូតូ១គ្រឿង រថយន្តបើកកៀរ បណ្តាលឲ្យដួល កិនបែកក្បាលស្លាប់ទាំងពីរនាក់

ស្វាយរៀង: កាលពីវេលាម៉ោ៥និង៤៥នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត១គ្រឿង បើកៀរម៉ូតូបណ្តាលឲ្យដួលកិនក្មេងស្រី២នាក់ ស្លាប់មួយរំពេច លើដងផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ស្ថិតនៅក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

ជនរងគ្រោះ២នាក់៖ ១-ឈ្មោះ វរ: អាយ៉ា ភេទស្រី អាយុ១០ឆ្នាំស្លាប់ ២-ឈ្មោះវ៉ាន ស្រីវ៉ា ភេទស្រី អាយុ៨ឆ្នាំស្លាប់ រស់នៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជីតានិងចៅស្រី២នាក់ បានធ្វើដំណើរតាមម៉ូតូ ក្នុងគោលបំណងទៅការក្មួយ ។ លុះមកដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿង ពណ៌ស បើកស្របទិសគ្នា ពីកើតទៅលិចបានបើកវ៉ាជែងហើយកៀរម៉ូតូ បណ្តាលឲ្យដួល ត្រូវរថយន្តកិនចំក្បាលចៅស្រីទាំងពីរ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯជីតារងរបួសស្រាល ។ ចំណែករថយន្តបង្កបានបើកគេចបាត់ស្រមោលទៅទិខាងលិច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ ទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ វាស់វែងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យនគបាលចរាចរណ៍​ ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ។ សាកសពជនរងគ្រោះ ប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់