(ការ៉ាឈី)៖ ប្រជាជនប៉ាគីស្ថានរាប់ពាន់នាក់បាននាំគ្នាសម្រុកចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានដាក់លក់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯទីក្រុងការ៉ាឈី (Karachi)។
នៅក្នុងជុំទី១ វ៉ាក់សាំង COVID-19 រុស្ស៊ី Sputnik V ត្រូវដាក់លក់ក្នុងតម្លៃ៨០ដុល្លារនៃកញ្ចប់វ៉ាក់សាំង២ដូស ហើយអ្នកដែលបានទិញវ៉ាក់សាំងនេះភាគច្រើន ជាយុវជនដែលមិនស្ថិតនៅក្នុងអាទិភាពទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ។
រដ្ឋាភិបាលប៉ាគីស្ថានបានផ្ដល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលជួរមុខ និងប្រជាជនដែលមានអាយុ៥០ឆ្នាំឡើង។ ប៉ុន្តែយុទ្ធនាការចាក់ វ៉ាក់សាំងនេះមានភាពយឺតយ៉ាវ ម្លោះហើយទើបរដ្ឋាភិបាលសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុក៕
Reuters៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១
មតិយោបល់