ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានសូមជម្រាបជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះថា ករណីលើសសុពលភាពឆៀក កុំទាន់ពិន័យសិន ព្រោះករណីនេះ មានរថយន្តជាច្រើន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ណែនពេកកន្លែងឆៀក នៅគ្រប់រាជធានី-ខេត្តទាំងអស់។ ហើយរឿងនេះក៏មិននៅក្នុងរបៀបវារៈនៃការត្រួតពិនិត្យរបស់យើងដែរ។ ចំពោះរថយន្ត ៩ចំណុចមិនទាន់បានចែងទេ ចាំជំហ៊ានខាងមុខទៀត។ រង់ចាំបញ្ជាជាថ្មី ចំណុចកុំទាន់ពិន័យឲ្យសោះ ៕
ព័ត៌មានជាតិ
មតិយោបល់