កំពង់ចាមៈ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០ នាទី មានករណីអគ្គិភ័យ ឆាបឆេះ តូបលក់ដូររបស់ឈ្មោះ អឿ ថា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ និងប្រពន្ធឈ្មោះ រិន ស្រីទូច អាយុ ៣១ ឆ្នាំ រស់នៅ ភូមិ កំពង់សំរិត ឃុំ មៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម តូបធ្វើអំពីឈើដំបូលប្រកសង្ក័សី ជញ្ជាំងសង្ក័សីមានទំហំ ៥×៤ ឆេះទាំងស្រុង ។
សំភារៈ ខូចខាតរួមមាន÷
– រថយន្តម៉ាកកាមរីគូទស្វិតពណ៏សពាក់ស្លាកលេខ ភ្នំពេញ 2A-4832 កម្មសិទ្ធិរបស់ឈ្មោះ វន័ ស្រីណែត ភេទ ស្រី អាយុ ៣២ ឆ្នាំ នៅភូមិ កកោះ ឃុំត្រពាំងព្រះ ។
– ម៉ូតូម៉ាកវ៉េវ ០១ គ្រឿង
– គោយន្ត ០១ គ្រឿង
– ទូរទស្សន៍ ០១ គ្រឿង
– ទូទឹកកក ០១
– ធុងក្លាសេ ០៣
– ទូរសព្ទ័ដៃ ០១ គ្រឿង
– សំភារះលក់ដូរ,ខោអាវ,ចានឆ្នាំងមួយនួនធំ ។
មូលហេតុឆេះបណ្ដាលមកពីម្ចាស់តូបបើកគំរបកានសាំងក្បែរចង្ក្រានបណ្ដាលអោយឆាបឆេះតែម្ដង ។
កនុងហេតុការខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿងទឹកមួយស៊ីទែន ៕
មតិយោបល់