ខេត្តសៀមរាប៖ប្រជាពលរដ្ធជាច្រើនដែលកំពុងតែរស់នៅក្នុងខេត្តសៀមរាបជាពិសេសភ្ញៀវទេសចរជនជាតិខ្មែរជាច្រើនដែលបាននាំគ្នាមកកំសាន្តនៅក្រុងសៀមរាបក្នុងអំឡុងពេលបុណ្យ ភ្ជំបិណ្ឌនេះបាននាំគ្នានិយាយរិះគន់ចំៗអត់សំចៃមាត់ទៅលើអាជ្ញាធរខេត្តនេះ!ជាពិសេសលោកអភិបាលខេត្តសៀមរាបផ្ទាល់តែម្ដងថា« មិនបានអើពើរៀបចំជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងក្រុងសៀមរាបនេះឡើយដោយទុកបណ្ដែតបណ្ដោយនាំអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ទើតែក្លាយទៅជាត្រពាំង
ធំ!ៗទៅហើយ»!តើការបណ្ដែតបណ្ដោយបែបនេះវាជាការសាកសមដែរឬទេសំរាប់ទីក្រុងមួយដែលសំបូរទៅដោយការហូរចូល
នូវចំនួនភ្ញៀវទេសចរណ៍រាប់សែននាក់មកកាន់ទីក្រុងមួយនេះបែបនេះទៅវិញនោះ?។នេះជាការលើកឡើងរបស់ភ្ញៀវទេសចរ
ក្នុងស្រុកមួយចំនួនដែលពួកគេបានធ្វើដំណើរឆ្លងកាត់ផ្លូវនោះនៅក្នុងអំឡុងពេលបុណ្យភ្ជំបិណ្ឌកាលពីថ្មីៗនេះ។
ប្រជាពលរដ្ធមួយចំនួនដែលរស់នៅក្នុងក្រុងសៀមរាបបាននាំគ្នានិយាយរិះគន់អាជ្ញាធរខេត្តសៀមរាបថា អាជ្ញាធរខត្តសៀមរាប
រាល់ថ្ងៃនេះកំពុងតែនាំគ្នាធ្វើអ្វីខ្លះ?បានជាផ្លូវ ថ្នល់សំខាន់ៗមួយចំនួននៅក្រុងសៀមរាបដែលបាននឹងកំពុងតែរងការខូចខាតយ៉ាង
ធ្ងន់ធ្ងរស្ទើតែបានក្លាយទៅជា ត្រពាំងបឹងបួរទៅហើយនោះ ហេតុអ្វី បានជាអាជ្ញាធរខេត្ត «មិនចាត់វិធានការជួសជុលជាបន្ទាន់ផង?»
ជាពិសេសមួយរយះចុងក្រោយនៅក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ជោកជាំកន្លងមកនៅក្នុងក្រុងសៀមរាបមកគេបានសង្កេត
ឃើញថា ផ្លូវថ្នល់ជាច្រើនខ្សែរនៅចំកណ្ដាលទីក្រុងនេះបានខូចខាតយ៉ាងដំណំផងដែរ។
ផ្លូវថ្នល់សំខាន់ៗដែលប្រជាពលរដ្ធនឹងភ្ញៀវទេសចររិះគន់នោះគឺស្ថិតនៅ ជិត បុរីប្រឹមប្រិយ៍ ទល់មុខ វត្តថ្មី តែម្ដង ដែល ទីនោះវាក្លាយ
ទៅជាត្រពាំងបាត់ទៅហើយ ហើយសំរាប់ភ្ញៀវទេសចរណ៍ណា លោក ធ្វើ ដំនើរឆ្លងកាត់ផ្លូវមួយនេះច្បាស់ជា ជួបគ្រោះអាសន្នមិនខានឡានពួកគាត់ច្បាស់ជា ជាប់ផុង ទៅមុខលេងរួច ហើយត្រូវសំរេចបង្ខំចិត្ត នាំគ្នាចុះ មក ក្នុង ភក់ជ្រាំទាំងនោះដើម្បីរុញឡានពួកគាត់ទើបអាចបន្តដំណើរទៅមុខទៀតបាន!!ដោយសារតែបែបនេះហើយទើបបានជាធ្វើអោយភ្ញៀវទេសចរណ៍ជាតិ(ខ្មែរ)ទាំងអស់នោះមានកាក្ដៅក្រហាយយ៉ាងខ្លាំងជាមួយអាជ្ញាធរខេត្តដោយសារតែ ការធ្វើដំណើរកំសាន្តរបស់ពួកគាត់ត្រវមកជួបប្រទះបញ្ហារបៀបនេះ!ធ្វើអោយខោអាវពួកគាត់ត្រូវបានប្រឡាក់ភក់ជ្រាំអស់នោះអែង!។សូមបញ្ជាក់ផងដែរថាផ្លូវមួយនេះគឺស្ថិតនៅក្នុង សង្កាត់គោកចកក្រុងសៀមរាប។
រីឯកំណាត់ផ្លូវមួយខ្សែរទៀតដែលមហាជន រិះគន់ ឥតល្ហែរ(រិះគន់ដាក់ខែ)នោះផងដែរគឹ កំណាត់ដងផ្លូវលោកតា ខៀវ ណឺយ (ហៅផ្លូវលោកតាណឺយ)ដែលមានចំងាយផ្លូវមិនដល់៣គីឡូម៉ែត្រផងនោះគឺខូចខាត ហើយការជួលជុលវិញទៀតសោតត្រូវបានគេ
មើលឃើញថាជាការយក «ថវិការជាតិមកបោះចោលអត់ប្រយោជន៍ពីប្រោះថាការជួសជុលផ្លូវលោកតាណឺយនេះគឺគេពុំបានធ្វើទៅ
តាម ស្តង់ដារនោះឡើយទេ ! គេឃើញអាជ្ញាធរ គ្រាន់តែ ធ្វើលំៗ កុំឱ្យតែពលរដ្ធ ជេខ្លាំងពេក ឬក៍ពេលមានកាសែត សរសេររិះគន់
ម្ដងៗនោះ គឺ ឃើញ អាជ្ញាធរខេត្ត បញ្ចេញគ្រឿងចក្រមកធ្វើលំៗ « បាច គ្រួស សើៗ ក្រាលកៅស៊ូ តិចៗរួចក៍ហើយតែម្ដង!»ការធ្វើឬជួសជុលផ្លូវ លោកតាណឺយ ដែលពុំបានធ្វើតាមស្តង់ដារនេះ គឺត្រូវបាន ពលរដ្ធនាំគ្នា និយាយថា ការធ្វើបែបនេះទំនងជាអាជ្ញាធរខេត្តឬជំនាញ ពាក់ព័ន្ធ «កិបកេងថវិការជាតិសំរាប់ចំណាយជួសជុលផ្លូវនេះចូលក្នុងហោប៉ៅផ្ទាល់ខ្លួនទេដឹង?បានជាពុំព្រមធ្វើឱ្យតាមស្តង់ដាឱ្យផហ្លូវ លោកតាណឺយ ដែលមាន ប្រវែងតែ ប្រមាណជា៣គីឡូម៉ែត្រនេះ ឱ្យ បានជាប់រឹងមាំយូអង្វែងនោះ??»។ហើយក៍មានកំណាត់ផ្លូវមួយខ្សែរទៀតដែលនៅកែងជាប់ជា មួយផ្លូវលោកតា ណឺយនេះ ដែរ គឺ គេទុកចោល រាប់ឆ្នាំ មិនដែល ជួសជុលផងដែរគឺ ផ្លូវ មុខវិទ្យាល័យ អង្គរ ( ចាប់ពីគល់ស្ពាន វត្តដំណាក់រហូត មក ទល់ កែងផ្លូវ វាងក្រវ៉ាត់ក្រុង)នេះក៍មានការរងខូចខាតយ៉ាងធ្ងន់ធ្ងរដែរតែគេពុំទាន់ឃើញអាជ្ញាធរខេត្តកំរើកខ្លួនជួសជុលនៅឡើយនោះទេ!។បើយោងតាមប្រភពពីមន្ត្រី តូចតាច របស់ មន្ទីរសាធារណះការនឹងដឹកជញ្ជូនខេត្តសៀមរាបបានបង្ហើបឱ្យដឹងថា «ចំពោះគំរោងនៃការជួសជុល ផ្លូវដែលខូចខាតទាំងអស់នេះគឺគេបានធ្វើបញ្ចូលទៅក្នុង កញ្ចប់ថវិការជាតិ ស្ដារជួសជុល ហេដ្ធារចនាសម្ព័នផ្លូវថ្នល់ តាំងពីអំឡុង ពេល ខេត្តសៀមរាប នេះ រងគ្រោះ ដោយទឹកជំនន់ ធ្ងន់ធ្ងរបំផុត(២០១០ ២០១១)មកម្លេះ ហើយ ថវិការ ជាតិ រាប់សិប ពាន់ លាន រៀល ត្រូវបានយកមកចំណាយ ធ្វើការជួសជុលើផ្លូវទាំងអស់នេះឡើងវិញទៀតផង!»តែគេមិនដឹងថាមូលហេតុអ្វីផ្លូវទាំងអស់នេះនៅតែរងការខូចខាតដដែលបែបនេះទោវិញ?។ ជុំវិញ ការរិះគន់ពីពលរដ្ធ ជា ពិសេស ភ្ញៀវទេសចរ ជាតិ(ខ្មែរ)ដែលនាំគ្នារិះគន់ អំពីករណីផ្លូវនៅក្រុងសៀមរាបរងការខូចខាតនេះដែរអ្នកយកព័តមានយើងពុំអាចសុំការ ពន្យល់បាន ពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបាននោះឡើយនៅទេនៅសៀលថ្ងៃទី៏២៥នេះដោយប្រព័ន្ធទូរសព្ទរបស់លោកពុំអាចទំនាក់ទំនងបាននោះឡើយ៕
មតិយោបល់