ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង: នៅថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៤០នាទី រហូតដល់ម៉ោង១៧និង២០នាទី អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិរបស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារប្រឆាំងគ្រឿង លោកវរសេនីយ៍ ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ ដឹកនាំកម្លាំងផ្នែកជំនាញអធិការដ្ឋាន ចុះប្រត្តិបត្តិការ បង្រ្កាបករណីរក្សាទុក ដឹកជញ្ញូន ឬជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចភូមិអន្លង់កោង ឃុំឈើទាល និងភូមិថ្មី ឃុំកន្ទឺ០១ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនសង្ស័យ៣នាក់៖ ១-ឈ្មោះ រ៉េត សុភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្រុមទី០១ ភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ២-ឈ្មោះ យូ ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅ ភូមិទួលតាឯក សង្កាត់អូតាគាំ០២ ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង ៣-ឈ្មោះ យន់ ភារុណ (ហៅនួន) ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិអណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ។

វត្ថុតាងរួមមាន៖ ១-ថ្នាំញៀន ប្រភេទ មេតាំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ធំ (មិនទាន់ថ្លឹងទម្ងន់) ២-រថយន្ត០១គ្រឿងម៉ាក Priusពណ៌ សពាក់ផ្លាកលេខភ្នំពេញ 2AL.1812 ៣-ម៉ូតូ០១គ្រឿង ងម៉ាក Click ពណ៌ផ្ទៃមេឃគ្មានផ្លាកលេខស៊េរីឆ្នាំ២០២០ ៤-ទូរសព្ទដៃចំនួន០៣គ្រឿង ៥-ប្រាក់ចំនួន៥០ម៉ឺនរៀល ។

ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់