ព័ត៌មានជាតិ

មានករណីប្រទះឃើញសាកសព ២នាក់ ប្ដីប្រពន្ធដេកស្លាប់ក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើល

ព្រះសីហនុៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីប្រទះឃើញសព ២នាក់ ប្ដីប្រពន្ធ ដេកស្លាប់ក្នុងបន្ទប់ទឹក។

មូលហេតុ៖ មិនទាន់ដឹង។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅលេខប្រចាំបញ្ជា អធិការស្រុកព្រៃនប់ ដើម្បីចង់បានព័ត៌មានលម្អិត ប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទទេ ៕

មតិយោបល់