ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចពីរខេត្តសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក

បាត់ដំបងៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនលេខ៨១/២០១៩ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ របស់លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបានបញ្ជាឲ្យ ឈ្មោះ ចៀម វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ខ្សែក ) កើតឡើងនៅចំណុចមុខភោជនីយដ្ឋាន ជីប ស្រេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២៥នាទី ។

ជនរងគ្រោះឈ្មោះ បាន សី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារៈបាត់បង់មាន៖ -លោហធាតុ ពណ៌មាស០២តម្លឹង ( ខ្សែក ) ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់